Man UTD នៅតែរក្សាចំណាប់អារម្មណ៍លើ Erling Haaland និង Jadon Sancho
អង់គ្លេស៖ Man UTD នៅតែរក្សាចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Erling Haaland និង Jadon Sancho របស់ក្លិប Dortmund។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sancho គឺជាគោលដៅផ្ទេរកំពូលរបស់ Man UTD នៅរដូវក្តៅកន្លងទៅ ប៉ុន្តែការព្យាយាមផ្ទេរ មិនដែលលេចចេញជារូបរាងនោះទេ បន្ទាប់ពីអ្នកចាត់ការ លោក Ole Gunnar Solskjaer ងាកទៅផ្ទេរអតីតខ្សែប្រយុទ្ធ PSG កីឡាករ Edinson Cavani វិញ។
ជាមួយគ្នានេះ Man UTD ក៏នៅតែរក្សាចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េស Erling Haaland ដែលលោក Solskjaer ធ្លាប់បង្វឹកអំឡុងពេលលោកនៅដឹកនាំក្លិប Molde។
មានការរាយការណ៍ថា លោក Solskjaer បដិសេធមិនឆ្លើយតបនឹងការទាមទាររបស់លោក Mino Raiola ជាភ្នាក់ងាររបស់កីឡាករ Haaland នៅពេលខ្សែប្រយុទ្ធរូបនេះផ្ទេរចេញពីក្លិប RB Salzburg មកកាន់ក្លិប Dortmund កាលពីខែមករា ហើយនៅតែជាគោលដៅផ្ទេរចម្បងរបស់ Man UTD ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍