Connect with us

លទ្ធផលត្រួតពិនិត្យ បង្ហាញថា ខ្សែការពារ Fabinho មិនមានរបួសធ្ងន់ធ្ងរនោះទេ

អង់គ្លេស៖ បន្ទាប់ពីខ្សែការពារ Fabinho បានរងរបួសសរសៃពួរ អ្នកចាត់ការ Jurgen Klopp បានបង្ហាញការព្រួយបារម្ភពេញទំហឹង។

កីឡាករប្រេស៊ីលរូបនេះ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមនៅពេល Van Dijk រងរបួស។ ទោះយ៉ាងណា រូបគេក៏បានទទួលរងរបួសខ្លួនឯងដែរ ក្នុងជំនួបដែល Liverpool យកឈ្នះលើក្រុម Midtjylland នាពានរង្វាន់ UEFA Champions League។

ក្លិបហង្សក្រហម កំពុងជួបវិបត្តិកីឡាករល្អៗនៅតំបន់ការពារ ហើយបូករួមទាំង Fabinho មួយទៀត គឺកាន់តែដាក់បន្ទុកលើលោក Jurgen Klopp។ ប៉ុន្តែ លទ្ធផលត្រួតពិនិត្យលើកចុងក្រោយបានបង្ហាញថា Fabinho មិនបានរបួសធ្ងន់ធ្ងរខ្លាំងទេ ហើយគេអាចត្រឡប់មកវិញបានក្រោយការសម្រាកអន្តរជាតិរួច។

ទោះយ៉ាងណា របួសនេះមានន័យថា Fabinho អាចអវត្តមានយ៉ាងហោចណាស់៣ ប្រកួត ដែលរួមមាន ការប្រកួតទល់នឹង West Ham និង Man City នៅ Premier League និងការប្រកួតទល់នឹង Atalanta ក្នុងពានរង្វាន់ Champions League នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម