Connect with us

បារាំង ប្រកាសបិទប្រទេសទាំងមូលជាលើកទី២ ដោយសារការផ្ទុះឡើងជាថ្មីនៃកូវីដ១៩

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាសពីការបិទប្រទេសជាលើកទី២ រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។

លោក ម៉ាក្រុង បានថ្លែងថា វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈប្រជាពលរដ្ឋបារាំង តម្រូវឱ្យនៅផ្ទះ និងអាចចេញក្រៅបាន ដរាបណាមានតម្រូវការចាំបាច់ ឬត្រូវទៅមន្ទីរពេទ្យ។ អាជីវកម្មដែលមិនចាំបាច់ ដូចជា ភោជនីយដ្ឋាន និង បារ នៅប្រទេសបារាំង នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ន ប៉ុន្តែសាលារៀន និងរោងចក្រនានា អាចបើកដំណើរការបាន។

ការប្រកាសរបស់លោកប្រធានាធិបតីបារាំង បានធ្វើឡើង បន្ទាប់ពីបារាំង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ច្រើនមិនធ្លាប់មាន ចំនួន ៣៣០០០នាក់ កាលពីថ្ងៃអង្គារ។ នេះជាតួលេខខ្ពស់មិនធ្លាប់មាន ចាប់តាំងពីខែមេសា។

លោក ម៉ាក្រុង បានចាត់ទុកនេះជារលកទីពីរ នៃការផ្ទុះឡើងកូវីដ១៩ ហើយវាអាចនឹងមានសភាពធ្ងន់ធ្ងរជារលកទី១។ ទន្ទឹមនេះ ប្រទេសអាល្លឺម៉ង់វិញ បានដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយបិទប្រទេសផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចបារាំងឡើយ។ ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ និងរោងកុន ត្រូវបានបិទជាបណ្ដោះអាសន្ន ផងដែរ នៅអាល្លឺម៉ង់៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម