Connect with us

លោក Jurgen Klopp សរសើរកីឡាករវ័យក្មេង Rhys Williams លេងបាល់ល្អទល់នឹង FC Midtjylland

អង់គ្លេស៖ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានកោតសរសើរដល់ Rhys Williams ចំពោះការចូលរួមលេងរបស់គេដែលបានជួយរកជ័យជម្នះ ២-០ លើក្រុម FC Midtjylland ហើយនេះក៏ជាការបង្ហាញខ្លួនជាលើកទីពីររបស់គេផងដែរ។

ទាក់ទងទៅនឹងកីឡាករវ័យ១៩ឆ្នាំ Rhys Williams នេះដែរត្រូវបានអ្នកចាត់ការទូទៅ Jurgen Klopp លើកឡើងនូវគុណសម្បត្តិក៏ដូចជាទេពកោសល្យដែរថា “ក្នុងវ័យប៉ុននេះគេពិតជាធ្វើបានល្អ។ បញ្ហាតែមួយគត់ដែលយើងមាននៅពេលនេះគឺជាកម្មវិធីប្រកួតដ៏មមាញឹក។ ថ្វីត្បិតតែរូបគេជាកីឡាករដែលមានទេពកោសល្យនិងអាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ ឆ្នាំក៏ដោយក៏គេមិនអាចទទួលរ៉ាប់រងភារកិច្ចផ្ទួនៗគ្នាបែបនេះដែរ”។

គួរឱ្យដឹងដែរថា Liverpool នឹងមានការប្រកួតដ៏មមាញឹកដែលត្រូវការឱ្យសមាជិកទាំងមូលសហការគ្នាជាចាំបាច់ដោយត្រូវប្រកួតជាមួយ West Ham នៅថ្ងៃសៅរ៍នេះរួចបន្តលេង UEFA Champions League ជាមួយក្រុម Atlanta នៅប្រទេស អ៊ីតាលី នាយប់យប់ថ្ងៃទី៣ រួចបន្តប៉ះជាមួយមេឃខៀវ Manchester City នៅថ្ងៃទី៨វិច្ឆិកាមុនពេលដែលពួកគេសម្រាកមួយសប្តាហ៍នៅក្នុងឱកាសប្រកួត EURO 2020 វគ្គជម្រុះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម