Connect with us

ភ្លាផ្លិតឃ្មុំ មុខម្ហូបប្រចាំខេត្តកំពង់ស្ពឺ ដែលអ្នកណាៗក៏លាន់មាត់ថាឆ្ងាញ់ប្លែក

ម្ហូប៖ ខេត្តនីមួយៗតែងមានម្ហូប និងឱជារសឈ្ងុយឆ្ងាញ់ប្លែកមាត់ប្រចាំតំបន់រៀងខ្លួន។ ជាក់ស្តែង បើក្រឡេកមើលពីខេត្តកំពង់ស្ពឺវិញ មុខម្ហូបប្រចាំតំបន់នៅទីនោះគឺល្បី “ភ្លាផ្លិតឃ្មុំ” តែម្តង គ្រាន់តែឮឈ្មោះក៏ស្រមៃដល់ម្ហូបមួយនេះប្រហែលមានឱជារសឆ្ងាញ់ខ្លាំងណាស់ហើយមើលទៅ។

ភ្លាផ្លិតឃ្មុំ ដែលជាម្ហូបប្រចាំខេត្តកំពង់ស្ពឺនេះ ល្បីឈ្មោះបានដោយសាររសជាតិឈ្ងុយពីគ្រឿងផ្សំមួយចំនួនដែលចេញជាតិពី ផ្លិតឃ្មុំ ទឹកដូង ខ្ទិះដូង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកគ្រៃ ស្ករ អំបិល ប៊ីចេង ម្ទេសរួមជាមួយនឹងជាតិជូរពីក្រូចឆ្មារផងនោះ បានធ្វើឱ្យមុខម្ហូបមួយនេះទទួលបានការបានចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកស្រុកនៅទីនោះ ក៏ដូចជាភ្ញៀវទេសចរមកពីបណ្តាខេត្តក្រុងនានាផងដែរ។

យ៉ាងណាមិញ មុខម្ហូបមួយនេះដែរក៏មានអន្លក់ដែលបានក្លាហ្សេត្រជាក់ៗដូចជា ការ៉ុត ត្រយ៉ូងចេក ស្ពៃក្តោប និងជីគ្រប់មុខ ឬ អន្លក់ផ្សេងទៀតតាមចំណូលចិត្ត សម្រាប់ញ៉ាំផ្ទាប់ដើម្បីបន្ថែមរសជាតិឱ្យរឹតតែឆ្ងាញ់បានមួយកម្រិតទៀតផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com