Connect with us

កំណាត់ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ស្ពានគុណគ្រូ) មិនអាចធ្វើចរាចរណ៍បានឡើយ, អ្នកធ្វើដំណើរត្រូវរកផ្លូវវាង

កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៤១ បានរងខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយជំនន់ទឹកភ្លៀង ដូច្នេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤១ សូមមេត្ដារកផ្លូវវាងជាបណ្ដោះអាសន្ន។

រដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជូនដំណឹងថា ក្រោយជំនន់ទឹកភ្លៀងប៉ុន្មានថៃ្ងកន្លងមកនេះ ផ្លូវជាតិលេខ៤១ (ចាប់ពីចំណុចថ្នល់ទទឹង ដល់ ស្ពានគុណគ្រូ) រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការជួសជុលបន្ទាន់។

រដ្ឋបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋ សាធារណជនដែលមានបំណងធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះ ទៅកាន់ខេត្ដផ្សេងៗ ឬឆ្ពោះមករាជធានីភ្នំពេញវិញ មេត្តារកផ្លូវវាងផ្សេងជៀសវាងការកកស្ទះចរាចរណ៍ និងខាតពេលវេលាក្នុងការធ្វើដំណើរ ពិសេសបងប្អូន ដែលមានកិច្ចការបន្ទាន់ៗចាំបាច់ គួររកផ្លូវវាងជាបណ្ដោះអាសន្ន។ អាជ្ញាធរ ក៏សូមការយោគយល់ និងអធ្យាស្រ័យចំពោះបញ្ហាខាងលើនេះផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម