Connect with us

លោក Jose Mourinho ថាចាញ់យប់មិញកីឡាករគួរតែចេះឈឺចាប់

អង់គ្លេស៖ ការប្រកួតពានរង្វាន់ Uefa Europa league ពូល J រវាងក្រុម Royal Antwerp និង Tottenham Hotspur បានបញ្ចប់ទៅដោយនឹកស្មានមិនដល់ ។

ក្រុមដែលដឹកនាំដោយលោក Jose Mourinho បានភ្លាត់ចាញ់ក្រុមមកពីបែលហ្ស៊ិក ១ទល់នឹង ០ បើទោះបីជាមានការស៊ុតច្រើនទៅលើក្រុមម្ចាស់ផ្ទះយ៉ាងណាក្ដី ។ លទ្ធផលនេះវាបានធ្វើឱ្យក្រុម Royal Antwerp ឡើងឈរលេខ១ មាន ៦ពិន្ទុ , Spurs នៅលេខ២ មាន ៣ពិន្ទុ ស្មើគ្នាជាមួយក្រុម LASK ។

ក្រោយចប់ការប្រកួតលោក Jose បាននិយាយថាទម្រង់របស់ក្រុមជាពិសេសកីឡាករទាំង១១នាក់គឺមិនល្អនោះទេ បើសិនជាអាចលោកចង់ប្ដូរចេញទាំងអស់ ។ ហើយកីឡាករគួរតែចេះឈឺចាប់ពេលបានឃើញលទ្ធផលបែបនេះ ។

សម្រាប់ការប្រកួតបន្ទាប់របស់ Spurs ត្រូវប៉ះ Brighton នៅចុងសប្ដាហ៍នេះ ហើយវិលមកប៉ះ Lodogorets Razgrad នៅថ្ងៃទី៦ ខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម