Connect with us

កន្លងទៅ ១៩ ឆ្នាំហើយ តែប្រុសស្អាតក្នុងរឿង F4 តៃវ៉ាន់នៅតែសង្ហាៗបើទោះជាមានការប្រែប្រួលរូបរាងបន្តិចមែន

តៃវ៉ាន់៖ F4 តៃវ៉ាន់គឺជាភាពយន្តមួយដែលទទួលបានការគាំទ្រខ្ពស់រហូតធ្វើឱ្យប្រទេសមួយចំនួនបានយកលំនាំតាមទៀតផង។ សាច់រឿងមួយដែលបង្ហាញពីតថភាពនៃកូនសេដ្ឋីមួយរូបតែងប្រើអំណាច ទឹកប្រាក់របស់គ្រួសារខ្លួនធ្វើបាបមិត្តរួមសាលាយ៉ាងចាស់ដៃមិនថាស្រី ប្រុស ចាស់ ឬ ក្មេងឡើយឱ្យតែប្រឆាំងនឹងក្រុមប្រុសស្អាតទាំង ៤ នេះប្រាកដជាត្រូវពួកគេធ្វើបាបយ៉ាងដំណំមិនខាន។

ភាពក្រអឺតក្រទមរបស់តួអង្គទាំង ៤ គឺមានការចូលរួមសម្តែងដោយតារាល្បីតៃវ៉ាន់មានដូចជាលោក Jerry Yan, Vanness Wu, Ken Chu និង Vic Chou ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០០១។ គិតមកទល់ពេលនេះមានរយៈពេល ១៩ ឆ្នាំមកហើយ ប៉ុន្តែប្រុសស្អាតទាំង ៤ នៅតែរក្សាភាពសង្ហារបស់ខ្លួនដដែលបើទោះជាមានការប្រែប្រួលរូបរាងខ្លះក៏ពិតមែន។

យ៉ាងណាមិញ សម្រាប់មតិរបស់អ្នកគាំទ្រមួយចំនួនបានសរសើរដល់តួឯកប្រុស Jerry ដោយសារតែពេលវេលាបានកន្លងទៅជាច្រើនឆ្នាំពិតមែន ប៉ុន្តែរូបរាង និងសម្រស់របស់លោកហាក់គ្មានប្រែប្រួលអ្វីឡើយខុសប្លែកពីតួអង្គ ៣ រូបទៀត។

គួររម្លឹកដែរថា រឿង F4 តៃវ៉ាន់នេះទទួលបានការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស និងបានចំណាយដើមទុកច្រើនក្នុងការផលិតផងដែរ៕

ប្រភព៖ CNA

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម