Connect with us

មានអ្វីជូនពរ នៅ​ ស្រីពៅ សម្រាប់ការប្រកួតយប់នេះនៅសង្វៀន ONE ទេ?

កីឡា៖ ការប្រកួត ONE Championship បានត្រលប់មកវិញម្តងទៀតហើយ ជាមួយនឹងវត្តមានកំពូលអ្នកប្រយុទ្ធជាច្រើនរូបចម្រុះជាតិសាសន៍ ដែលក្នុងនោះក៏មានវត្តមានកីឡាការិនីលំដាប់ជួរមុខរបស់កម្ពុជាផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកនិយមទស្សនាការប្រកួតក្បាច់គុនចម្រុះនៅកម្ពុជា គឺវត្តមានកីឡាការិនីកម្ពុជា នៅ ស្រីពៅ ដែលនឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងឥណ្ឌា Ritu Phogat ក្នុងការប្រកួតគូទី១ នៃកម្មវិធីដែលមានឈ្មោះថា “INSIDE THE MATRIX” នាប្រទេសសិង្ហបុរី នៅម៉ោង ៧កន្លះយប់ ម៉ោងនៅកម្ពុជា។

ក្រៅពីការប្រកួតរបស់ ស្រីពៅ ក៏មានវត្តមានកំពូលអ្នកប្រយុទ្ធជាច្រើនរូបនឹងឡើងមកប្រកួតដណ្តើមខ្សែក្រវាត់ ប្រចាំស្ថាប័នមួយនេះ ដូចជាកីឡាករ Martin Nguyen ជួបជាមួយ Thanh Le, Christian Lee ប្អូនប្រុសកីឡាការិនីដ៏ស្រស់ស្អាត Angela Lee ជួបជាមួយ Iuri Lapicus និងស្តេចពស់ថ្លាន់ Aung La N Sang ជួបជាមួយ Reinier De Ridder ដែលជាគូពិសេសបំផុតសម្រាប់ព្រឹត្តិការណ៍មួយនេះផងដែរ៕

អត្ថបទ៖​ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម