Connect with us

Breaking News: បាក់រលំអគារស្រស់ៗ ដោយសាររញ្ជួយដីកម្រិតខ្លាំងនៅប្រទេសតួកគី

តួកគី-ក្រិក៖ សារព័ត៌មាន BBC បានរាយការណ៍មុននេះបន្តិចថា រញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគខាងលិចប្រទេសតួកគី និងភាគខាងជើងប្រទេសក្រិក នៅកោះសាម៉ូស (Samos) នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ។

រញ្ជួយដី បានរង្គើទៅដល់ទីក្រុងអ៊ីស្តាន់ប៊ុល នៃប្រទេសតួកគី និងទីក្រុងអាតែន នៃប្រទេសក្រិកផងដែរ។ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែ មានការចែកចាយវីដេអូ និងរូបថតដ៏រន្ធត់មួយ ពីការរលំបាក់អគារមួយខ្នង នៅទីក្រុង អ៊ីស្មៀរ (Izmir) នៃប្រទេសតួកគី។

ក្រុមអ្នកសង្គ្រោះ បានកំពុងស្វែងរកអ្នកដែលអាចកប់នៅក្រោមបំណែកអគារដែលបានរលំបាកមួយចំនួន។

សូមជម្រាបថា រញ្ជួយដីមួយ កាលពីឆ្នាំ១៩៩៩ នៅទីក្រុងអ៊ីស្មៀរ បានសម្លាប់មនុស្សប្រហែល ១៧០០០នាក់៕

(ទស្សនាវីដេអូ)

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម