រាជិនីសំឡេងរបស់អាមេរិក នឹងមកកាន់កម្ពុជា ដើម្បីច្រៀងអមដំណើរសត្វដំរី “កាវ៉ាន់” ចាកចេញពីប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិកកាលពីទសវត្សរ៍ឆ្នាំ១៩៦០ បានបង្ហើបថា ខ្លួននឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីអមដំណើរជាមួយក្រុមការងារយុទ្ធនាការដោះលែងសត្វដំរីមួយក្បាលឱ្យមានសេរីភាព ពីសួនសត្វនៅប្រទេសប៉ាគីស្ថាន។
លោកស្រី Cher ដែលត្រូវបានផ្ដល់រហស្សនាមថា រាជិនីនៃចម្រៀងប៉ុប របស់សហរដ្ឋអាមេរិក បានចាត់ទុកកិច្ចការមួយនេះ ជាសមិទ្ធផលដ៏ធំមួយក្នុងឆាកជីវិតរបស់គាត់។ ដំរីឈ្មោះ កាវ៉ាន់ (Kaavan) ត្រូវបានតុលាការនៅប្រទេសប៉ាគីស្ថាន បញ្ជាឱ្យសួនសត្វមួយ ដោះលែងវាឱ្យមានសេរីភាព និងត្រូវស្វែងរកទីជម្រកដ៏សក្តិសមមួយសម្រាប់វា។ ក្រោយការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាកន្លែងដ៏សក្តិសមសម្រាប់ដោះលែង កាវ៉ាន់ ឱ្យមានសេរីភាព។
លោកស្រី Cher គឺជាបុគ្គលិកមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងយុទ្ធនាការដោះលែង កាវ៉ាន់ ឱ្យមានសេរីភាព។ ដំរី កាវ៉ាន់ កំពុងរង់ចាំថ្ងៃដែលវាត្រូវគេបញ្ជូនមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ។ នៅប៉ាគីស្ថាន ក្រុមអ្នកគាំទ្រយុទ្ធនាការនេះ បាននាំគ្នាតុបតែងទ្រុងរបស់កាវ៉ាន់ យ៉ាងស្រស់ស្អាត។ ចំណែកលោកស្រី Cher ចាត់ទុកនេះ គឺជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់ការបញ្ជូនកាវ៉ាន់មកកាន់ទីជម្រកថ្មីរបស់វា នៅកម្ពុជា។
លោកស្រី Cher ដែលមានវ័យ ៧៤ឆ្នាំ បានបង្ហើបថា គាត់បានត្រៀមបទចម្រៀងចំនួន ២បទដើម្បីអបអរសាទរចំពោះកាវ៉ាន់ ដែលត្រូវបានដោះលែងពីសួនសត្វនៃទីក្រុងអ៊ីស្លាម៉ាបាត។
សូមជម្រាបថា កាវ៉ាន់ ជាដំរី ដែលមានប្រភពពីប្រទេសស្រីលង្កា រួចវាត្រូវបានបញ្ជូនទៅកាន់សួនសត្វនៅប៉ាគីស្ថាន។ យុទ្ធនាការដោះលែងកាវ៉ាន់ បានទទួលការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីវាត្រូវបានគេធ្វើបាប និងដាក់ច្រវ៉ាក់ នៅឯសួនសត្វ៕
ប្រភព៖ Tribune
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍