ជំងឺបេះដូងរើឡើងស្របពេលកំពុងសម្រាលកូន ទីបំផុតបានត្រឹមបន្សល់អនុស្សាវរីយ៍ និងកូនស្រីដែលមិនទាន់បានឃើញមុខម្តាយ
ភ្នំពេញ៖ គូស្វាមីភរិយាមួយគូដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីបណ្តាអ្នកនិយមលេងហ្វេសបុក បានធ្វើឱ្យពួកគេប្រែមកជាក្តីអាណិតវិញក្រោយស្ត្រីជាភរិយាទើបតែទទួលមរ ណភាពកាលពីម្សិលមិញដោយសារជំងឺបេះដូងរើឡើងស្របពេលកំពុងសម្រាលកូន។
គួររម្លឹកថា ក្រោយមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតគូស្នេហ៍ដ៏ផ្អែលល្ហែមមួយគូនេះក៏សម្រេចចិត្តដឹកដៃគ្នាកសាងគ្រួសារ និងទទួលបានកូនស្រីដែលទើបតែគ្រប់ខែកាលពីសប្តាហ៍មុន ប៉ុន្តែជាអកុ សល ស្ត្រីដែលមានឈ្មោះ សុខណាតដារ៉ា ស៊ីណា បែរជាជំងឺបេះដូងប្រចាំកាយបានរើឡើងស្របពេលកំពុងសម្រាលជាហេតុធ្វើឱ្យនាងសន្លប់បាត់ស្មារតីអស់រយៈពេល ១ សប្តាហ៍ និងទើបទទួលមរ ណភាពកាលពីម្សិលម្សិញនេះ។
អ្នកនិយមលេងបណ្តាញសង្គម ដែលអ្នកជាគាំទ្រអ្នកទាំង ២ កន្លងមកហាក់ស្រឡាំងកាំងនៅពេលឭដំណឹងថា ស្ត្រីដែលឈ្មោះ ស៊ីណា បានទទួលមរ ណភាពបែបនេះ។ ទោះបីជាមិនអាចជួយសង្គ្រោះម្តាយបានក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យក៏បានស្វះស្វែងប្រឹងអស់លទ្ធភាពដើម្បីជួយសង្គ្រោះកូនក្នុងផ្ទៃឱ្យផុតពីគ្រោះថ្នាក់។
គួរបញ្ជាក់ដែរថា មុនជិតដល់ថ្ងៃសម្រាល ស៊ីណា ធ្លាប់បានចែករំលែកវីដេអូមួយពីការព្រួយបារម្ភនៅថ្ងៃសម្រាលដោយសារនាងមានសុខភាពខ្សោយខ្លាំង និងមានជំងឺបេះដូងប្រចាំកាយទៀត ទីបំផុតអ្វីដែលនាងបារម្ភបានកើតឡើងពិតមែន។ អ្វីដែលគង់នឹងកើត គឺវាប្រាកដជាកើត សម្រាប់អ្នកដែលធ្លាប់តែគាំទ្រគូស្នេហ៍មួយគូនេះមិនអាចជួយអ្វីបានក្រៅពីចូលរួមរំលែកទុក្ខ និងទឹកចិត្តអាណិតស្វាមីនាង ជាពិសេសគឺកូនស្រីដែលត្រូវកំព្រាម្តាយតាំងពីកើតមកបែបនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍