Connect with us

កូនស្រីម៉ារីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងឈុតព្រះនាង ចាស្មីន

ហ្វីលីពីន៖ អ្នកគាំទ្រនៅតែចង់ដឹងពីគ្រួសាររបស់តារាសម្តែងហ្វីលីពីនល្បីឈ្មោះ Marian Rivera និងលោក Ding Dong ទោះបីជាអ្នកទាំង ២ រៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ។ ក្រោយរៀបអាពាហ៍ពិពាហ៍ហើយ ស្រីស្អាតប្រុសស្អាតទាំង ២ នេះក៏ទទួលបានកូនស្រីមួយ ប្រុសមួយដ៏គួរឱ្យស្រលាញ់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រកាន់តែខ្លាំង។

ជាក់ស្តែង បើក្រឡេកមើលពីកូនស្រីរបស់ Marian និង Ding Dong គឺមានចំនួនអ្នកគាំទ្រច្រើនគួរឱ្យកត់សម្គាល់ដោយសារសម្រស់ស្រស់ស្អាតរបស់នាងបានធ្វើឱ្យនាងក្លាយជាតារាតាំងពីក្មេង និងមានបណ្តាផលិតផលជាច្រើនអញ្ជើញឱ្យថតស្ពតពាណិជ្ជកម្មថែមទៀត។ ចំណែកឯថ្មីៗនេះដែរ ក្មេងតូចរូបនេះក៏បានទាក់ចិត្តមហាជនសាជាថ្មីក្រោយនាងតុបតែងខ្លួនជាព្រះនាង ចាស្មីន ក្នុងរឿងតុក្កតាដ៏ល្បីរបស់ Disney ។

អ្នកគាំទ្រជាច្រើនបានសរសើរនាងមិនដាច់ពីមាត់ក្រោយម្តាយនាងចែករំលែករូបភាពមួយចំនួននៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ដែរថា ជីវិតគូរបស់តារាល្បីប្រចាំហ្វីលីពីននេះត្រូវបានចាត់ទុកជាគូស្នេហ៍គំរូមួយ ដែលអ្នកទាំង ២ នៅតែស្រលាញ់ ផ្អែមល្ហែមដាក់គ្នាបើទោះជាពេលវេលាបានកន្លងទៅ តែក្តីស្រលាញ់របស់អ្នកទាំង ២ ប្រៀបបីដូចជាទើបតែចាប់ផ្តើមដូច្នោះ។ ដើម្បីបន្ថែមភាពកក់ក្តៅក្នុងគ្រួសារ ក្រៅពីការងារ ពួកគេតែងចំណាយពេលវេលាដើរកម្សាន្តដើម្បីរឹតចំណងសុភមង្គលគ្រួសារឱ្យកាន់តែប្រសើរឡើងជានិច្ច៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម