Connect with us

ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្សាន្តនៅកម្ពុជាច្រើនជាងគេអំឡុងវិបត្តិកូវីដ១៩ គឺ ចិន

ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជានៅក្នុងវិបត្តិកូវីដ១៩ គឺមាន១០ជនជាតិសំខាន់ ក្នុងនោះច្រើនជាងគេគឺចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលានេះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសដែលនៅតែមកកម្ពុជា នៅក្នុងចំណោមភ្ញៀវទេសចរសរុប ១,២៤ លាននាក់នៅក្នុងរយៈពេល០៩ខែ ឆ្នាំ២០២០ នេះ គឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។

ភ្ញៀងទេសចរចិនមានចំនួន ៣០២.៨២៦ នាក់ ធ្លាក់ចុះ ៨៣,៨ ភាគរយ, ថៃ ១៨៩.៤៤២ នាក់ ធ្លាក់ ចុះ ៣៤,២ភាគរយ, វៀតណាម ១៨០.៧៦១ នាក់ ធ្លាក់ចុះ ៧១,៦ ភាគរយ, អាមេរិក ៥៤.៦៦៦នាក់ ធ្លាក់ចុះ ៦៩,២ភាគរយ, កូរ៉េខាងត្បូង ៥៤.៤១៤ នាក់ ធ្លាក់ចុះ ៧០,៩ ភាគរយ, អង់គ្លេស ៤៤.៥៧៩នាក់ ធ្លាក់ចុះ ៥៩,៥ភាគរយ, បារាំង ៤២.៥៨១នាក់ ធ្លាក់ ៧២,៨ ភាគរយ, ឡាវ ៣៤.៣១៣នាក់ ធ្លាក់ចុះ ៨៦,២ភាគរយ និងអាល្លឺម៉ង់ ២៧.១៤០ នាក់ ធ្លាក់ចុះ ៥៣,៨ ភាគរយ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម