Connect with us

តួសម្ដែងភាពយន្ត 007 បានទទួលមរណភាពហើយ

អង់គ្លេស៖ តារាសម្ដែងជើងចាស់ លោក Sean Connery ដែលត្រូវបានស្គាល់តាមរយៈភាពយន្ត “James Bond” ឬ 007 បានទទួលមរណភាព នៅក្នុងវ័យ ៩០ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក Sean Connery នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

កូនបុរសរបស់ Connery ដែលមានឈ្មោះថា Jason បានបង្ហើបថា ឪពុករបស់ខ្លួនបានលាចាកលោកនេះ ពេលកំពុងលង់លក់ក្នុងដំណេក។ លោក Connery ត្រូវបានរាយការណ៍ថា មានអាការៈមិនស្រួលផងដែរ។

លោក Connery ដែលជាតារាសម្ដែងជនជាតិស្កុតឡែន បានឈ្នះពានរង្វាន់អូស្ការ ចំនួន ១ ពានរង្វាន់ Golden Globes ចំនួន៣ និងពានរង្វាន់ Bafta ចំនួន ២ ក្នុងអាជីពជាតារាសម្ដែង។ លោកត្រូវបានផ្ដល់ពានរង្វាន់ តាមរយៈខ្សែភាពយន្ត The Untouchables ។ ភាពល្បីល្បាញនេះ បានបន្តរហូតដល់លោក សម្ដែងក្នុងភាពយន្ត 007 ដែលធ្វើឱ្យពិភពលោកបានស្គាល់គាត់។

សូមជម្រាបថា លោក Connery ធ្លាប់សម្ដែងជាតួអង្គ 007 ក្នុងភាពយន្ត James Bond ចំនួន ៦វគ្គ៕

ប្រភព៖ CNA

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម