គ្រូ Barcelona បារម្ភពីតំបន់ប្រយុទ្ធរបស់ក្រុម ក្រោយស្មើ Alaves កាលពីសប្តាហ៍មុន
អេស្ប៉ាញ៖ Barcelona បានបន្ដលេងស្មើ Alaves ក្នុងលទ្ធផល ១-១ នាក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍មុន។
ក្នុងការប្រកួតនោះ Alaves បានរកគ្រាប់បាល់បានមុន ដោយ Luis Rioja នៅត្រឹមនាទី៣១។ ខណៈ Barcelona ត្រូវរង់ចាំដល់នាទី៦៣ ទើប Griezmann រកគ្រាប់បាល់តាមស្មើវិញបាន។ ការប្រកួតនោះដែរ ក្រុម Alaves នៅសល់គ្នាត្រឹមតែ១០នាក់ថែមទៀត ប៉ុន្តែ Barcelona បែរជាមិនអាចទម្លាយសំណាញ់ទីបានឡើយ។
ដោយមើលឃើញថាតំបន់ប្រយុទ្ធមិនមុតនេះហើយ ទើបធ្វើឱ្យលោក Ronald Koeman ដែលជាអ្នកចាត់ការបារម្ភជាខ្លាំង។
លោក Koeman បាននិយាយថា “លោកបារម្ភកីឡាករនៅតំបន់ប្រយុទ្ធ។ វាបានកើតឡើងម្ដងមកហើយកាលប៉ះ Juventus ហើយពេលនេះវាកើតម្ដងទៀត។ យើងនៅមានបញ្ហាបញ្ចប់ទី។ យើងយកបានតែ២ពិន្ទុប៉ុណ្ណោះពី៤ប្រកួតចុងក្រោយនេះ”៕
សូមបញ្ជាក់ថា ការស្មើគ្នានោះ ធ្វើឱ្យ Barcelona មានកំណត់ត្រា៤ប្រកួតចុងក្រោយរបស់ពួកគេមិនទាន់ឈ្នះសោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍