Connect with us

តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត បានធ្លាក់ចុះព្រមគ្នា នៅដើមខែវិច្ឆិកានេះ

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះមកត្រឹម ២.៩៥០ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EAB2 និង ២.៥៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្តីប្រកាសដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែតុលា ប្រេងសាំងមានតម្លៃ ៣០០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ២៦០០រៀលក្នុងមួយលីត្រ។ ដូចនេះសម្រាប់ដើមខែវិច្ឆិកានេះ ប្រេងសាំង និងប្រេងម៉ាស៊ូតបានចុះតម្លៃចំនួន ៥០រៀលក្នុងមួយលីត្រ បើធៀបនឹងពាក់កណ្តាលខែតុលា។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ៣.១១០រៀល/១លីត្រ សម្រាប់សាំងធម្មតា EAB2 និង ២.៧៣០រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម