Connect with us

ភូមិវប្បធម៌ ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករ ខណៈខេត្តសៀមរាបជាប់លេខ១ ជាគោលដៅទេសចរណ៍នៅបុណ្យអុំទូក

សៀមរាប៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងឱកាសថ្ងៃឈប់សម្រាកពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅទស្សនាកម្សាន្តច្រើនជាងបណ្ដាខេត្តនានាទាំងអស់ ខណៈភូមិវប្បធម៌កម្ពុជា ដែលនឹងត្រូវបិទដំណើរការជារៀងរហូតបន្ទាប់ពីឱកាសឈប់សម្រាកនេះ បានទទួលភ្ញៀវទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

ក្នុងរយៈពេល ៤ថ្ងៃនៃថ្ងៃឈប់សម្រាកនេះ ភ្ញៀវទេសចរប្រមាណ ១៦៧,២២៥ នាក់ បានធ្វើដំណើរទៅសម្រាកលំហែនៅឯទឹកដីអង្គរ ខេត្តសៀមរាប។ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទស្សនាភូមិវប្បធម៌កម្ពុជាយ៉ាងច្រើនកុះករ ព្រោះនេះជាឱកាសចុងក្រោយ ដែលរមណីយដ្ឋានមួយនេះ បើកទទួលភ្ញៀវទេសចរ មុននឹងបិទអាជីវកម្មទាំងស្រុងចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។

គួររំឭកថា ភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានប្រកាសបិទដំណើរការទាំងស្រុង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យចំនួនភ្ញៀវមកទស្សនាមានការថយចុះយ៉ាងគំហុក ប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ដោយមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតទេ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម