Connect with us

Andy Lau ចេញមុខនិយាយមួយម៉ាត់យ៉ាងខ្លី ក្រោយពាក្យចចាមអារ៉ាមផ្ទុះខ្លាំងថាលោកកំពុងធ្លាក់ខ្លួនឈឺដោយសារជំងីមហារីក

ហុងកុង៖ មួយរយៈចុងក្រោយនេះ សារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយថា តារាដ៏ល្បី Andy Lau កំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ និងខ្លះទៀតបានចុះផ្សាយថាលោកបានទទួលមរ ណភាពហើយ ប៉ុន្តែលោក និងក្រុមគ្រួសារបានព្យាយាមលាក់បាំងមហាជនមិនឱ្យដឹងពីរឿងនេះ។

ដោយសារតែពាក្យចចាមអារ៉ាមផ្ទុះឡើងខ្លាំងពេក Andy ក៏បានចេញមុខបដិសេដនៅក្នុងការផ្សព្វផ្សាយបទចម្រៀងថ្មីដែលលោកបាននិពន្ធឡើងជាពិសេសសម្រាប់ភរិយា និងកូនជាទីស្រលាញ់។ លោកបានធ្វើការបដិសេដចំពោះពាក្យចរចាមអារ៉ាមត្រឹមមួយម៉ាត់យ៉ាងខ្លីថា លោកមិនមានបញ្ហាសុខភាពអ្វីនោះឡើយ និងសង្ឃឹមថាគ្រប់គ្នានឹងជួយគាំទ្រ MV ដែលត្រៀមនឹងចេញឆាប់ៗនេះផងដែរ។

បើក្រឡេកមើលពីឈុតក្រៅឆាកពេលថត MV វិញឃើញថា Andy មានសុខភាពល្អធម្មតា ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ការតុបតែងខ្លួនទាន់សម័យ និងសម្រស់ក្មេងជាងវ័យដែលអាចបង្ហាញថាលោកមិនមានរោគសញ្ញាជំងឺមហារីកដូចពាក្យចចាមអារ៉ាមអ្វីឡើយ។ គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ លោក Andy កំពុងមានភាពមមាញឹកក្នុងការរៀបចំចេញបទចម្រៀងថ្មីសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះជាហេតុធ្វើឱ្យលោកបានអវត្តមានក្នុងកម្មវិធីជាច្រើនបែបនេះ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម