Connect with us

ខុនដូ L’attrait BOEUNG KENG KANG មិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ តែសំណង់អាគារស្តង់ដារជប៉ុនមួយនេះក៏ផ្តល់ជូនអត្ថប្រយោជន៍ច្រើនទៀតផងដែរ

ភ្នំពេញ៖ សម្រាប់អ្នកដែលកំពុងស្វែងរកខុនដូដែលមានទាំងផាសុកភាព ស្ថិតនៅកណ្តាលទីក្រុង មានសុវត្ថិភាពល្អ ព្រមជាមួយប្រាក់កក់ក្នុងតម្លៃសមរម្យផងនោះ ថ្ងៃនេះ MyTV Plus សូមធ្វើការណែនាំខុនដូ L’attrait BOEUNG KENG KANG ស្តង់ដាជប៉ុនដែលស្ថិតនៅតំបន់អភិជន បឹងកេងកង១ ចម្ងាយប្រមាណ ៧០០ ម៉ែត្រពីវិមានឯករាជ្យ។ ខុនដូ L’attrait BOEUNG KENG KANG ដែលមានអ្នកបដិសណ្ឋាកិច្ច និងសន្តិសុខ ២៤ ម៉ោង បន្ទប់សន្និសីទ កន្លែងកម្សាន្ត កន្លែងហាត់ប្រាណ អាងហែលទឹក ជញ្ជាំងឡើងភ្នំ ព្រមជាមួយនឹងទិដ្ឋភាពទីក្រុងភ្នំពេញដែលយើងអាចគយគន់ទេសភាពទីក្រុងទាំងមូល និងថ្ងៃលិច ថ្ងៃរះបានយ៉ាងស្រស់ស្រាយ ជាមួយនឹងអគារដែលមានកម្ពស់រហូតដល់ ២៦ ជាន់ឯណោះ។

ម៉្យាងទៀត L’attrait BOEUNG KENG KANG ក៏ធានាជូននូវសុវត្ថិភាពក្នុងបរិវេណខុនដូទាំងមូល ជាពិសេសសុវត្ថិភាពពីអគ្គិភ័យតែម្តង។ ខុនដូលំដាប់ផ្កាយដែលស្ថិតនៅកណ្តាលក្រុងភ្នំពេញនេះ ក៏មានការបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ដែលលោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសៗជាច្រើនដូចជា៖

-កក់ប្រាក់ត្រឹម ២០០០ ដុល្លារ និងទទួលបានឥណទានគេហដ្ឋានភ្លាម

-ថែមជូនសេវាគ្រប់គ្រង តំហែទាំ និងជួសជុលពេញ ១ ឆ្នាំដោយឥតគិតថ្លៃ

-ថែមជូននូវគ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិក និងបរិក្ខារទំនើបៗយ៉ាងពេញលេញ

-មានប្រព័ន្ធការពារអគ្គិភ័យ ២៤ ម៉ោង ដែលអាចបាចសាចទឹកក្នុងអគារទាំងមូល

-រំពឹងការជួលត្រឡប់មកវិញខ្ពស់រហូតដល់ ៧,៥% ក្នុងមួយឆ្នាំ

-មានបណ្ណកម្មសិទ្ធិស្របច្បាប់ទាំងជនជាតិខ្មែរ ទាំងជនបរទេស

ដូចនេះសម្រាប់អតិថិជនដែលរស់នៅក្នុងស្រុក ក៏ដូចជាអាណិកជន ឬ ជនបរទេសដែលកំពុងស្វែងរកកន្លែងស្នាក់នៅលំដាប់សណ្ឋាគារផ្កាយ ៥ បែបនេះ អាចរួសរាន់ធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៥ ៦៦៤ ៥៤៥ និង Telegram ០៩៦ ២៧៥ ១១១១ ឬ mut.chandarith@lattrait-kh.com ឬលោកអ្នកអាចទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋានអគារលេខ ៤ ផ្លូវ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយយើងក៏សូមបញ្ជាក់ដែរថា ខុនដូ ដែលមានចំនួនបន្ទប់សរុប ១៤៩ បានលក់ចេញអស់នៅសល់តែ ៩ បន្ទប់ទៀតប៉ុណ្ណោះ ដោយសារភ្ញៀវទទួលបានអត្ថប្រយោជន៍ច្រើន រួមទាំងសំណង់អគាររឹងមាំតាមស្តង់ដាជប៉ុន។ ខុនដូ L’attrait BOEUNG KENG KANG នឹងសាងសង់រួចរាល់នៅចុងឆ្នាំ ២០២០ នេះ និងចាប់បើកជាផ្លូវការនៅចុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម