Connect with us

កម្ពុជា ទទួលកម្រិតទឹកភ្លៀងតិចតួច នៅសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមការព្យាករព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ដែលនឹងបក់ចូលទៅប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។

យ៉ាងណាមិញ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់កម្រិតតិចតួចប៉ុណ្ណោះ។ តួយ៉ាងបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់កម្រិតខ្សោយដោយអន្លើ លើកលែងតែថ្ងៃទី៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម។

បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ព្រមទាំងតំបន់មាត់សមុទ្រ ក៏អាចមានភ្លៀងខ្សោយទៅមធ្យម នៅថ្ងៃទី៦-៧ ខែវិច្ឆិកាផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម