Connect with us

Leicester City ឡើងឈរលេខ២ នៅតារាង Premier League ក្រោយឈ្នះ Leeds United

អង់គ្លេស៖ Leicester City បានយកឈ្នះ Leeds United ក្នុងលទ្ធផល ៤ទល់នឹង១ នៅក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៧។

គ្រាប់បាល់បើកឆាករបស់ក្រុមលោក Brendan Rodgers លើទឹកដី Elland Road នេះ គឺធ្វើបានដោយខ្សែបម្រើ Harvey Barnes ក្រោយកែបាល់ទើបបាន២នាទីប៉ុណ្ណោះ។ នាទី២១ ខ្សែបម្រើ Youri Tielemans បានស៊ុតគ្រាប់ទី២ របស់ Leicester City។

យ៉ាងណាមិញ នាទី៤៨នៃវគ្គទី២ ក្រុមម្ចាស់ផ្ទះ Leeds United តាមបាន១គ្រាប់ដោយខ្សែការពារ Stuart Dallas ប៉ុន្តែ នាទី៧៦ ខ្សែប្រយុទ្ធ Jamie Vardy ជាអ្នករកគ្រាប់ទី៣ ឱ្យក្រុម Leicester។ នៅចុងម៉ោង កីឡាករ Mateusz Klich របស់ Leeds United បានបង្កកំហុសលើ James Maddison ដែលនាំឱ្យ Leicester ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Youri Tielemans ជាអ្នកស៊ុតបញ្ចូលទីបានសម្រេច ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលខាងលើ។

នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រ១១៦ឆ្នាំ ដែល Leicester City បានឈ្នះការប្រកួតក្រៅទឹកដី៤ប្រកួតដំបូងក្នុងរដូវកាលថ្មី។

៣ពិន្ទុបន្ថែមនេះក៏ធ្វើឱ្យ Leicester City ឡើងឈរលេខ២ក្នុងតារាងពិន្ទុ រុញ Tottenham Hotspur ចុះទៅលេខ៣ ដោយមាន១៥ពិន្ទុ ចាញ់ក្រុមកំពូលតារាង Liverpool ១ពិន្ទុប៉ុណ្ណោះ។ រីឯ Leeds United នៅលេខ១២ មាន១០ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម