Connect with us

ចង់ទៅបន្តការសិក្សានៅជប៉ុនមែនទេ! កុំភ្លេចទៅចូលរួមពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុន ដែលប្រព្រឹត្ដឡើងនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ

ភ្នំពេញ ៖ ព័ត៌មានស្ដីពីការសិក្សាថ្នាក់បរិញ្ញាប័ត្រ ថ្នាក់ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សានៅ ប្រទេសជប៉ុន ជាច្រើនកន្លែង នឹងផ្ដល់ជូនទៅដល់សិស្ស និស្សិតកម្ពុជានៅក្នុង ពិព័រណ៍ស្ដីពីការ សិក្សានៅប្រទេសជប៉ុន ដែលប្រព្រឹត្ដឡើងនៅថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៣:០០រសៀល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ដែលចេញនៅថ្ងៃនេះ បានអោយដឹងថា សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ ឬ មានបំណងបន្តសិក្សានៅប្រទេសជប៉ុន អាចអញ្ជើញចូលរួមពិព័រណ៍នេះ បានដោយសេរី ព្រមទាំងនឹងមានឱកាសជួបប្រឹក្សាយោបល់ ជាមួយនឹងអ្នកតំណាងមកពីសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុ ក៏ដូចជាអ្នកប្រឹក្សាយោបល់ និងណែនាំអំពីព័ត៌មានអាហារូបករណ៍ដែលអញ្ជើញមកពីស្ថានទូតជប៉ុនប្រចាំ ប្រទេសកម្ពុជា។

ពិព័រណ៍នេះដែរ នឹងមានសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសជប៉ុនចំនួន ០៦ មកចូលរួមធ្វើ បទបង្ហាញ និងផ្តល់ប្រឹក្សាដល់សិស្ស និសិ្សតដែលមានបំណងសិក្សានៅប្រទេសជប៉ុន។ សាកលវិទ្យាល័យទាំងនោះរួមមាន៖

  • សាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វីករីហ្ស៊ឹមេកាំង (Ritsumeikan Asia Pacific University)
  • សាកលវិទ្យាល័យ វ៉ាសេដា (Waseda University)
  • សាកលវិទ្យាល័យ អ៊ិវ៉ាតិ (Iwate University)
  • សាកលវិទ្យាល័យ អាស៊ី (Asia University)
  • សម្ព័ន្ធសាកលវិទ្យាល័យជាតិចំនួន៦នៅប្រទេសជប៉ុន(ជីបា, នីហ្កាតា, កាណាហ្សាវ៉ា, អូកាយ៉ាម៉ា, ណាហ្គាសាគី, គុម៉ាម៉ូតូ) (The Consortium of Six National Universities in Japan (Chiba-Niigata-Kanazawa-Okayama-Nagasaki-Kumamoto))
  • សាកលវិទ្យាល័យ តូយ៉ូ (Toyo University)

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុននេះ ចាប់ផ្ដើមបង្កើតឡើង តាំងពីឆ្នាំ ២០០៨ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន )JICA) ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងស្ថាប័នផ្សេងៗទៀត៕  

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម