Zlatan Ibrahimovic អោយតម្រុយថា ខ្លួននឹងអាចត្រឡប់ទៅលេងជម្រើសជាតិស៊ុយអែតវិញ
បរទេស៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឱ្យតម្រុយថា ខ្លួននឹងអាចត្រឡប់ទៅចូលរួមលេងជម្រើសជាតិស៊ុយអែតវិញនៅឆ្នាំនេះ។
កីឡាករវ័យ៣៩ឆ្នាំ បានបង្ហោះរូបពាក់អាវជម្រើសជាតិស៊ុយអែតនិងសរសេរសារថា “ខានជួបគ្នាយូរហើយ” នៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួន។
បន្ទាប់ពី មានការបង្ហោះរូប និងសារខាងលើនេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយថា Zlatan Ibrahimovic នឹងត្រឡប់មកចូលរួមជម្រើសជាតិវិញនាពេលឆាប់ៗ។
អតីតកីឡាករ PSG និង Man UTD ដែលបច្ចុប្បន្នកំពុងលេងឱ្យ AC Milan រូបនេះ ធ្លាប់ចូលរួមលេងជម្រើសជាតិស៊ុយអែតចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១៦ ដោយលេងបាន ១១៦ប្រកួត និងរកគ្រាប់បាល់បាន ៦២គ្រាប់ ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍