Connect with us

ប្រាសាទតាព្រហ្ម យាយពៅ ជិះតែមួយវឹងដល់កន្លែងកម្សាន្តបាត់ និងអាចថតរូបយកទៅណាមិនអស់

តាកែវ៖ បើយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ យើងនឹងបានឃើញស្លាកសញ្ញានៃច្រកចូលរមណីយដ្ឋានទន្លេបាទីនៅខាងស្ដាំដៃ ដោយធ្វើដំណើរបត់ចូលតាមច្រកនោះប្រហែល ២ គីឡូម៉ែត្រ នោះយើងនឹងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវមួយទៀត ដែលតម្រូវឱ្យយើងបត់ស្ដាំម្ដងទៀតចូលក្នុងចម្ងាយប្រហែលជា ២០០ម៉ែត្រ យើងនឹងបានទៅដល់វត្តទន្លេបាទីដែលនៅខាងមុខវត្តនោះមានប្រាសាទដ៏ធំមួយដែលគ្រប់គ្នាបានស្គាល់ថាជា ប្រាសាទតាព្រហ្ម។

ក្នុងបរិវេណវត្តទន្លេបាទីនេះក៏មានប្រាសាទបុរាណមួយទៀតដែរ គឺប្រាសាទយាយពៅ (វត្តទន្លេបាទីជាវត្តព្រះពុទ្ធសាសនាមួយកសាងក្នុងឆ្នាំ១៥៧៦)។ ប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមានចម្ងាយ ១០០ ម៉ែត្រពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពៅមានរាងជាការ៉េបួនជ្រុង ៧មx៧ម បែរមុខទៅ ទិសខាងកើត ប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី១២ផងដែរ។

ប្រាសាទយាយពៅ កសាងក្នុងទឹកដីចាស់សម័យបុរេអង្គរ ធ្វើអំពីថ្មភក់នៅចុងស.វ ទី១២ ដើមស.វទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយជ្រុងនីមួយៗមានប្រវែង ៧ ម៉ែត្រ និងបែរមុខទៅទិសខាងកើត ដោយមានអន្តរសាលមួយលយទៅខាងមុខ ហើយស្ថិតលើខឿនមួយមានកម្ពស់ប្រហែល ១ ម៉ែត្រ។ តាមអ្នកស្រាវជ្រាវជំនាន់មុនបានឱ្យដឹងថា ប្រាសាទយាយពៅ មានខឿនប្រាសាទព័ទ្ធជុំវិញដោយបង្កាន់ដៃនាគ តែសព្វថ្ងៃនេះបានបាក់ធ្លាក់កប់ទៅក្នុងដីអស់ទៅហើយ ចំពោះផ្នែកខាងលើនៃប្រាសាទក៏បានរលំធ្លាក់ចុះក្រោមដែលត្រូវបានសន្មតបានថា ប្រាសាទនេះពីដើមមានកម្ពស់ប្រមាណជិត១៥ម៉ែត្រ តែសព្វថ្ងៃនៅសល់តែ៨ម៉ែត្រប៉ុណ្ណោះ។

បរិវេណនៃប្រាង្គប្រាសាទជាសិលាចារឹក នាចុងស.វទី៦ ដើម ស.វទី៧ ជាដើមដែលគេមិនត្រូវមើលរំលង នៅក្បែរប្រាសាទ គេឃើញមានគំនរថ្មចម្លាក់ដូចជាដងខ្លួនបង្កាន់ដៃនាគ និងសមាសធាតុតុបតែងប្រាសាទខាងលើនេះ។ បើតាមលក្ខណៈនៃក្បាច់ចម្លាក់ទាំងអស់នេះគេសន្មតបានថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន បូជនីយដ្ឋាននេះកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ម្ល៉ោះហើយបានជានៅផ្នែកខាងត្បូង និងខាងជើង គេឃើញមានឆ្លាក់ក្បាច់រឿងបែបព្រាហ្មណ៍និយមនៅលើក្បាច់ហោជាង ពោលគឺ គេឃើញមានចម្លាក់ព្រះសិវៈ ឬឥសូរដៃបួនកំពុងរាំ។

នៅចុងជើងស្តាំ និងឆ្វេងរបស់ទ្រង់មានចម្លាក់ទេពប្រណម្យដែលលុតជង្គង់ ដៃស្ថិតក្នុងឥរិយាបទសំពះ ឬទេពប្រណម្យ រីឯលើក្បាច់ផ្តែរវិញ គេឃើញមានចម្លាក់តំណាងទេពប្រណម្យ ឆ្លាក់ជា ៣ ជួរ ហើយក្នុងមួយៗជួរមានទេពប្រណម្យចំនួន៩ លើកលែងតែនៅលើជួរទី១ មានទេពប្រណម្យតែ៨ អង្គុយអមសងខាងព្រះពុទ្ធអង្គ៕

ប្រភព៖ វិគីភីឌា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com