Connect with us

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ ជិត៥០០០នាក់ ត្រូវបានបង្ខំឱ្យឈប់ពីការងារ

ថៃ៖ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ចំនួន ៤៩៧៧ នាក់ បានដាក់ពាក្យលាឈប់ពីការងារ បន្ទាប់ពីក្រុមហ៊ុនបានស្នើឱ្យពួកគេធ្វើយ៉ាងដូច្នេះ ស្របពេលក្រុមហ៊ុននេះ មានបុគ្គលិកសរុបប្រហែល ២ម៉ឺននាក់។

លោក Chansin Treenuchagron អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានស្នើឱ្យបុគ្គលិកមួយចំនួន លាឈប់ពីការងារដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជួយដល់ក្រុមហ៊ុន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ១៩។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ថៃ បានប្រកាស ក្ស័យធន និងបានស្នើឱ្យមានកម្មវិធីស្ដារក្រុមហ៊ុនឡើងវិញ ដែលត្រូវបានអនុម័តដោយរដ្ឋសភាថៃ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយនេះ ចំនួន ១៩១៨នាក់ បានដាក់ពាក្យចូលនិវត្តន៍មុនកាលកំណត់ នៅត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ខណៈបុគ្គលិកចំនួន ២៦៩៩នាក់ បានដាក់ពាក្យលាឈប់តែសុំបើកប្រាក់បៀវត្សរ៍ ត្រឹមតែ២០% នៃប្រាក់ខែគោលរបស់ពួកគេ ក្នុងរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១៕

ប្រភព៖ The Thaiger

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម