Connect with us

អ្នកវាយកូនបាល់ Alex de Minaur និង Feliciano Lopez ឆ្លងផុតជុំទី១ដូចគ្នា ក្នុងកម្មវិធី Paris Masters 2020

បារាំង៖ ការប្រកួតវាយកូនបាល់ពានរង្វាន់ Paris Masters 2020 កម្រិត ATP Tour Masters 1000 បានចាប់ផ្តើមដំណើរការហើយ ដែលធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង។

ជាលទ្ធផលនៅក្នុងជុំទី១នេះ គឺកីឡាករអូស្ត្រាលី Alex de Minaur បានយកឈ្នះកីឡាករអ៊ីតាលី Stefano Travaglia តាមរយៈលទ្ធផលស្ទួនគ្នា 6-4 និង 6-4។

ឡើងទៅជុំទី២ យុវជនវ័យ២១ឆ្នាំ រូបនេះ នឹងរង់ចាំជួបអ្នកឈ្នះរវាងកីឡាករអ៊ីតាលី Lorenzo Sonego និង កីឡាករកាហ្សាក់ស្ថាន Alexander Bublik។

ចំណែកឯកីឡាករអេស្ប៉ាញ Feliciano López បានយកឈ្នះកីឡាករស៊ែប Filip Krajinović ក្នុងលទ្ធផល 7-6 និង 6-1។ កីឡាករ Feliciano López នឹងឡើងទៅជុំទី២ ជួបជនជាតិអេស្ប៉ាញដូចគ្នាគឺកីឡាករ Rafael Nadal ដែលកំពុងឈរចំណាត់ថ្នាក់លេខ២ពិភពលោកនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា កម្មវិធី Paris Masters 2020 គឺជាការដំណើរការជាលើកទី៤៩ក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតក្នុងឆ្នាំនេះ នឹងធ្វើឡើងដោយមិនមានវត្តមានរបស់អ្នកគាំទ្រទេព្រោះតែជម្ងឺកូវីដ-១៩។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីគឺប្រមាណ៣លាន៦សែនដុល្លារឯណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម