Connect with us

Ajax កំពុងជួបវិបត្តិក្នុងជំនួប UEFA Champions League យប់នេះ ព្រោះកីឡាករឆ្លងជំងឺកូវីដ-១៩

ដាណឺម៉ាក៖ ក្លិប Ajax នឹងមានកីឡាករតែ១៧រូបប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅទឹកដីក្លិបដាណឺម៉ាក Midtjylland នៅក្នុងជំនួបជុំទី៣ ពូល D ពានរង្វាន់ UEFA Champions League នាយប់នេះ។

ការដែលមានកីឡាករក្នុងចំនួនតិចនេះ ព្រោះតែក្លិបនេះកំពុងតែជួបវិបត្តិ ព្រោះតែកីឡាករមួយចំនួនធំបានឆ្លងជំងឺកូវីដ១៩អស់ទៅហើយ។

ជាក់ស្តែង កីឡាករដូចជា Dusan Tadic, Davy Klaassen, Andre Onana, Maarten Stekelenburg ស្ថិតក្នុងចំណោមកីឡាករដែលមិនអាចធ្វើដំណើរទៅប្រកួតបាន។

សេចក្ដីរាយការណ៍បានចុះផ្សាយថា សរុបកីឡាករ១១របស់ Ajax បានឆ្លងវីរុសកូរ៉ូណា។ ទោះយ៉ាងណា ការធ្វើតេស្ដថ្មីលើក្រុមទាំងមូលត្រូវបានធ្វើម្ដងទៀតកាលពីម្សិលមិញ ហើយលទ្ធផលនៃការធ្វើតេស្ដចុងក្រោយនឹងបង្ហាញនៅថ្ងៃនេះ។ បើកីឡាករណាតេស្ដអវិជ្ជមាន នោះពួកគេនឹងអាចធ្វើដំណើរទៅកាន់ដាណឺម៉ាកបាន។

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់២ប្រកួតរួចមក Ajax មិនទាន់ឈ្នះនោះទេ ហើយពួកគេកំពុងឈរលេខ៣ក្នុងពូល D ដោយមានតែ១ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម