Connect with us

រកឃើញសត្វស្វា កន្ទុយស ដែលជិតផុតពូជ នៅដែនជម្រកសត្វព្រៃកែវសីមា

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ WCS ថ្មីៗនេះ បានចេញផ្សាយព័ត៌មានថា ខ្លួនបានរកឃើញសត្វស្វាកន្ទុយស ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សត្វស្វាកន្ទុយស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួន ៦.៧៥៦ក្បាល។ ក្រុមវាមានចំនួនថេរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈសត្វស្វាកន្ទុយស លើពិភពលោកមាននិន្នាការថយចុះ។

សត្វស្វាកន្ទុយស ចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង១០ក្បាល ដោយមានបា មេ និងកូន ជួនកាលក្រុមរបសវាមានច្រើនរហូតដល់៣០ក្បាល។ សត្វស្វាកន្ទុយស ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ។ សត្វស្វាប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក។ ចំនួនស្វាកន្ទុយសមានការថយចុះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម