Connect with us

គ្រាន់តែចំណាយពេលត្រឹមជាង ១០ នាទីជាមួយកម្មវិធីសិក្សា “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” ក៏ប្អូនៗអាចស្វែងយល់ពីតិចនិកនៃការគូររូបបានដោយងាយ

ភ្នំពេញ៖ កម្មវិធី “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” គឺជាកម្មវិធីសិក្សាអនឡាញមួយដែលផ្តល់ភាពងាយស្រួលដល់ប្អូនៗនៅផ្ទះឱ្យចេះពីតិចនិកនៃការគូរគំនូរក្នុងរយៈពេលខ្លីជាមួយនឹងលោកគ្រូ យ៉ាម៉ាដា នាយកសាលា យ៉ាម៉ាដា ដែលមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីសិក្សា “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” គឺជាការរៀបរៀងឡើងដោយលោកគ្រូ យ៉ាម៉ាដា ផ្ទាល់ទៀតផង។

គិតចាប់ពីឆ្នាំ ២០១២ មក សាលាបង្រៀនគូរគំនូរ យ៉ាម៉ាដា បានដំណើរការបាន ៨ ឆ្នាំហើយក្នុងប្រទេសកម្ពុជាដែលមានគ្រូពោរពេញដោយជំនាញចាំជួយបង្ហាត់បង្ហាញ។ កម្មវិធីសិក្សា “គំនូរតាមផ្ទះ ស្ទាយយ៉ាម៉ាដា” នេះបង្កើតឡើងសម្រាប់ប្អូនៗដែលមានបំណងចង់ចេះ ចង់ដឹងពីតិចនិកនៃការគួររូបឱ្យមានភាពងាយស្រួល ឆាប់រហ័ស រួមទាំងយល់ដឹងពីរបៀបនៃការលាយពណ៌ឱ្យមានភាពស្រស់ស្អាត និងភាពច្នៃប្រឌិតបង្កើតរូបភាពបានភ្លាមៗដោយមិនចំណាយពេលយូរ។

កម្មវិធីសិក្សាតាមអនឡាញនេះ មិនត្រឹមតែមានការចូលរួមបង្ហាត់បង្ហាញពីលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំប៉ុណ្ណោះទេ តែក៏មានវត្តមានលោកគ្រូ យ៉ាម៉ាដា មកបង្ហាញពីគន្លឹះនៃការគូរឱ្យឆាប់យល់ផងដែរ។ គួររម្លឹកដែរថា លោកគ្រូ យ៉ាម៉ាដា ជានាយកសាលា យ៉ាម៉ាដា បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េសក្នុងដំណើរកម្សាន្តគូររូបប្រាសាទអង្គរវត្តជាមួយគ្រូរបស់លោក និងចាប់ផ្តើមចូលបង្រៀននៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីឆ្នាំ ២០០៧។ គួរបញ្ជាក់ដែរថា កម្មវិធីសិក្សា “គំនូរតាមផ្ទះ ស្ទាយ៍យ៉ាម៉ាដា” នឹងមានការចែករំលែកវីដេអូនៃកម្មវិធីសិក្សានៅលើហ្វេសបុកផេកផ្លូវការរបស់ MyTv រៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៧ យប់ អ៊ីចឹង កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម