Romelu Lukaku នឹងអវត្តមានការប្រកួតទល់នឹង Real Madrid ព្រោះរបួសភ្លៅ
អ៊ីតាលី៖ ខ្សែប្រយុទ្ធ Romelu Lukaku នឹងត្រូវអវត្តមានការប្រកួតដែល Inter Milan ប៉ះ Real Madrid ក្នុងជុំទី៣ ពូល B ពានរង្វាន់ UEFA Champions League នៅយប់នេះ ព្រោះតែរបួសភ្លៅ។
កីឡាករវ័យ២៧ឆ្នាំ បានទាត់បញ្ចូលទីបាន៥គ្រាប់ហើយឱ្យ Inter Milan នៅក្នុងការប្រកួតក្របខណ្ឌ Serie A។ Lukaku ក៏បានទាត់បញ្ចូលទីមួយគ្រាប់ដែរ ក្នុងជំនួប Inter Milan ស្មើគ្នា ២-២ ជាមួយ Monchenglabach នៅប្រកួតទី១ ក្នុងពូល។
ចំណែកឯ Alexis Sanchez បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីខកខានលេង៣ប្រកួត។ ប៉ុន្តែអ្នកចាត់ការ Antonio Conte ថា Sanchez មិនអាចលេងជាជម្រើសដំបូង សម្រាប់ការប្រកួតជាមួយ Real Madrid ឡើយ។
សូមបញ្ជាក់ថា Inter Milan កំពុងឈរលេខ៣ក្នុងពូល B មាន២ពិន្ទុពីការលេង២ប្រកួត ។
ដោយឡែក Real Madrid វិញក៏ត្រូវអវត្តមានខ្សែការពារ Eder Militao ដែរ ដោយសារតែធ្វើតេស្តវិជ្ជមានកូវីដ១៩៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍