Connect with us

ក្រុមពពកស អាហ្សង់ទីន ចាប់ផ្តើមការហ្វឹកហាត់នាទីក្រុងម៉ូស្គូត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018

ខ្សែប្រយុទ្ធលីអូនែលមែសស៊ី រួមជាមួយសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនបានចាប់ផ្តើម ហ្វឹកហាត់ដោយមានការលើកទឹកចិត្តពីអ្នកគាំទ្រ នាទីលានហ្វឹកហាត់ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ។

ក្រុមរងជើងឯក World Cup 2014 មានកៅអីមកវគ្គ៣២ក្រុមនៅរុស្ស៊ី ក្រោយវាយបកឈ្នះអេក្វាឌ័រ ៣-១នៅជំនួបចុងក្រោយវគ្គជម្រុះតាមតំបន់ ហើយម្ចាស់ពានរង្វាន់បាលឡុនឌីអ័រ ៥សម័យ, មែសស៊ី ជាកូនសោសំខាន់ ដែលក្រុមមកពីអាមេរិកខាងត្បូងជឿជាក់ថា នឹងរកជ័យជំនះជាបន្តការប្រកួតដែលនឹងចាប់ផ្តើមឆាប់ៗនេះ។

យ៉ាងណាក្តីសំពាធរបស់កីឡាករវ័យ៣០ឆ្នាំនឹងកាន់តែកើនឡើង ក្រោយខ្សែប្រយុទ្ធសំខាន់២រូបគឺ សើជីអូ អាឃែរ៉ូ (Sergio Aguero) និង ហ្កនសាឡូ ហ៊ីហ្គូអ៊ីន (Gonzalo Higuain) មិនសូវធ្វើបានល្អប៉ុន្មានឡើយ នៅក្លិបរបស់ពួកគេ រដូវកាលកន្លងមក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម