តើភ្លើងប្រច័ណ្ឌរបស់ភរិយាអាចកើតឡើងលើលោក យិន វុត្ថា ដែរឬទេ ?
ថ្មីៗនេះតារារូបស្រស់មុខមានមុនស្នេហ៍ លោក យិន វុត្ថា កំពុងតែល្បីបោះសំលេងយ៉ាងខ្លាំង ដោយទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ក្នុងរឿង ប្រអប់សំបុត្រចោលទុក្ខ និងរឿង ញើសក្រហម។
ការសម្ដែងក្នុងឈុតនីមួយៗ គេឃើញលោក យិន វុត្ថា ហាក់មានភាពស្អិតរមួតជាមួយតួស្រីខ្លាំងណាស់ ដែលធ្វើអោយមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលកំពង់ទស្សនា ព្រោះគេយល់ថាជាការសំដែងបានល្អ។
តែផ្ទុយទៅវិញ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ អ្នកស្រី ខៀវ រ៉ូយ៉ា ដែលជាភរិយារបស់លោក វុត្ថាបានបង្ហាញភាពមិនជឿថាជាការសំដែង ៖ «មើលហើយមើលទៀតដូចជាមិនជឿថាសម្តែងសោះ»។ ជាមួយនឹងសារមួយឃ្លានេះអ្នកស្រី ខៀវ រ៉ូយ៉ា ក៍បានភ្ជាប់ជាមួយនឹងរូបថតប្ដីអោបជាមួយតួស្រីជាច្រើនសន្លឹកផងដែរ។ តើភ្លើងប្រច័ណ្ឌរបស់ភរិយារបស់លោកវុត្ថា ឬយ៉ាងណា?
ជុំវិញការឆ្លើយឆ្លងគ្នាលើប្រធានបទនេះលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាង ខៀវ រ៉ូយ៉ា ក៏តបជាមួយមិត្តភិក្តិ និងអ្នកបញ្ចេញយោបល់ជាច្រើនថា ពេលឃើញបែបនេះអ្នកស្រីក្រៀមក្រំ ព្រោះវាដូចជាការពិតៗ ឬក៏លេងរឿង។ តិចមែនទែន ! មិត្តភ័ក្ដិក៏តបថាប្រយ័ត្នបាត់ប្តី តែភរិយាលោក យិន វុត្ថា ឆ្លើយវិញថាមិនអីទេ ព្រោះនេះគ្រាន់តែជាការសម្តែងទេ ចាំមើលសិនទៅ !
បើតាមមើលទៅ លោក យិន វុត្ថា ហាក់បីដូចជាមិនខ្វល់នឹងសារប្រពន្ធបង្ហោះនោះទេ គ្រាន់តែលោកបាននិយាយថា តួអង្គនីមួយៗត្រូវតែចូលតួអោយខ្លាំងទើបវាស៊ីនឹងសាច់រឿង បើសម្តែងលំៗនោះ មិនល្អមើលទេ តែរឿងភរិយាគឺនៅតែភរិយាមិនអាចបោះបង់បានឡើយ ។
បើទស្សនិកជនចង់ដឹងរិតតែច្បាស់នៅសកម្មភាពនៃការសម្តែងរបស់តួអង្គនីមួយៗ សូមកុំភ្លេចរង់ចាំទស្សនា រឿងភាគខ្មែរ «ប្រអប់សំបុត្រចោលទុក្ខ» ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បត្តិ ពីម៉ោង ៧ ដល់ ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ MyTV និង Facebook Page MYTV៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍