កំណាត់ផ្លូវជាតិលេខ២, ៣ ផ្លូវព្រៃស និងផ្លូវលេខ២០A ដែលរងការខូចខាតដោយទឹកជំនន់ ត្រូវបានជួសជុលរួចរាល់
ភ្នំពេញ៖ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួចរាល់ហើយ និងត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្នផងដែរ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ដោយឡែក ផ្លូវលេខ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់ឱ្យធ្វើចរាចរណ៍ចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងតែរថយន្តដឹកជញ្ជូនធុនធ្ងន់ប៉ុណ្ណោះ។
ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់ឱ្យធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ ខណៈទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរណ៍ជាធម្មតាឡើងវិញ៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍