ក្លិប Manchester City ត្រៀមបន្តកិច្ចសន្យាបន្ថែមឱ្យ Raheem sterling និង Kevin De Bruyne
អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រៀមបន្តកុងត្រាថ្មីដល់ខ្សែបម្រើ Raheem Sterling និង Kevin De Bruyne ដែលការបន្តកុងត្រាថ្មីនេះ ពួកគេទាំង២ នឹងក្លាយជាកីឡាករទទួលបានថ្លៃនឿយហត់ខ្ពស់ជាងគេក្នុងក្របខណ្ឌ Premier league។
កីឡាករទាំង២ កំពុងស្ថិតក្នុងការពិភាក្សាដល់ឆ្នាំ ២០២៣ ជាមួយ Man City ដើម្បីចៀសវាងកុំឱ្យកីឡាករទាំងពីរចាកចេញពីក្លិបមុនពេលកិច្ចសន្យារបស់ពួកគេជិតអស់សុពលភាព។
ក្នុងនោះដែរការចចារជាមួយ Sterling លើកិច្ចសន្យាថ្មីបានអូសបន្លាយជាង ១៨ ខែហើយដោយក្លិប Man City បានទឹកប្រាក់ត្រៀម៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ដល់កីឡាករអង់គ្លេស និងបែលហ្ស៊ិកខាងលើ។
ចំណែក Kevin De Bruyne ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីកាលពីដើមឆ្នាំនេះត្រូវបានអាក់ខានកាលពីពេលកន្លងទៅដោយសារ ភ្នាក់ងាររបស់គេគឺលោក Patrick de Koster ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរក្នុងប្រទេសបែលហ្ស៊ិក សង្ស័យពីបទក្នុងការកេងប្រវ័ញ្ចហិរញ្ញវត្ថុមិនត្រឹមត្រូវបន្ទាប់ពីទទួលបណ្តឹងពីឪពុករបស់ Kevin De Bruyne ុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍