Connect with us

Atletico Madrid ចូលរួមប្រជែងជាមួយ Bayern Munich ក្នុងការនាំយក Tariq Lamptey

អេស្ប៉ាញ៖ ក្លិប AT Madrid កំពុងតែចាប់អារម្មណ៍ខ្លាំងលើខ្សែការពារ Tariq Lamptey ដែលជាប្រធានបទក្ដៅមួយក្នុងទីផ្សារដោះដូរកីឡាករ។

ខ្សែការពារវ័យ ២០ ឆ្នាំរូបនេះមានការជាប់ទំនាក់ទំនងជាមួយ Bayern Munich និង Sevilla នាពេលកន្លងមក ក្រោយពីគេបានបង្ហាញទម្រង់លេងល្អជាមួយក្លិប Brighton នារដូវកាលថ្មីនេះ។ ទន្ទឹមនឹងនេះដែរ Brighton បានត្រៀមដំឡើងប្រាក់ឈ្នួលដល់ Lamptey លើកិច្ចព្រមព្រៀងនៅពេលដែលការប្រកួតអន្តជាតិចប់ដើម្បីធានាថារូបគេនឹងនៅបន្តជាមួយក្លិបនាពេលខាងមុខទៀត។

សូមបញ្ចាក់ដែរថា Lamptey បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការបរាជ័យ ២-១ ទល់នឹងក្លិប Tottenham Hotspur កាលពីចុងសប្ដាហ៍កន្លងទៅដែលនេះជាសញ្ញាមួយដែលធ្វើឱ្យក្លិបធំៗចង់បានរូបគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម