Connect with us

មុនប៉ះគ្នានៅ Champions League លោក Conte ថា ធ្លាប់បដិសេធទៅដឹកនាំ Real Madrid

អ៊ីតាលី៖ លោក Antonio Conte បានបង្ហើបឱ្យដឹងថា លោកធ្លាប់ខិតជិតទៅដឹកនាំក្រុម Real Madrid ចំនួនពីរលើកទៅហើយនាពេលកន្លងទៅ ។ ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមយក្សអ៊ីតាលី Inter Milan នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដើម្បីទៅសួរសុខទុក្ខ Real Madrid ក្នុងក្របខណ្ឌ Champions League នៅយប់ថ្ងៃថ្ងៃអង្គារ ។

លោក Conte មិនបាននិយាយលម្អិតអំពីពេលវេលាដែលមានឱកាសទៅដឹកនាំ Real Madrid នោះទេ ប៉ុន្តែលោកបាននិយាយថាលោកក៏មិនចង់ទៅដឹកនាំក្លិប Real Madrid នៅពាក់កណ្ដាលរដូវកាលបែបនេះនោះទេ ។ព្រោះតែពេលនេះលោកកំពុងតែផ្ដោតការដឹកនាំក្លិប Inter Milan ។

សូមបញ្ចាក់ដែរថា Inter Milan នឹងត្រូវប៉ះ Real Madrid នៅក្នុងពូល B ដោយក្រុមទាំង២ត្រូវការពិន្ទុខ្លាំងដូចគ្នាដោយសារបច្ចុប្បន្ន Inter Milan នៅលេខ៣ មាន ២ពិន្ទុ , Real Madird បាតតារាងមាន ១ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម