Connect with us

ប្រជាពលរដ្ឋស្រីលង្កា មិនខ្លាចឆ្លងកូវីដ១៩ ដើម្បីជួយជីវិតត្រីបាឡែន

ស្រីលង្កា៖ កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រីបាឡែនជាង ១០០ក្បាល ត្រូវបានជាប់គាំងនៅលើឆ្នេរសមុទ្រ នៅកោះមួយស្ថិតនៅភាគនិរតីប្រទេសស្រីលង្កា។ ដោយមិនខ្វល់ពីសុខភាពរបស់ខ្លួនឯងដោយបំពានលើបម្រាមគោចររបស់រដ្ឋាភិបាល ប្រជាពលរដ្ឋស្រីលង្កា បាននាំគ្នាចុះទៅជួយសង្គ្រោះត្រីបាឡែនទាំងនោះ ដោយរុញពួកវាទៅកាន់ទីតាំងទឹកជ្រៅវិញ។

សូមជម្រាបថា ប្រទេសស្រីលង្កា បានចេញបម្រាមគោចរ មិនឱ្យប្រជាពលរដ្ឋចេញទៅខាងក្រៅ ដោយមិនមានការចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

យ៉ាងហោចណាស់ត្រីបាឡែន ១០០-១២០ក្បាល ត្រូវបានរុញចូលទឹកជ្រៅវិញ។ ជាអកុសល ត្រីបាឡែនចំនួន ៤ក្បាល បានងាប់នៅនឹងកន្លែង ដោយសារជួយមិនបានទាន់ពេលវេលា។

សូមជម្រាបថា កាលពីខែកញ្ញា ត្រីបាឡែនរាប់រយក្បាល បានងាប់នៅឆ្នេរប្រទេសអូស្ត្រាលី ដែលជាតួលេខខ្ពស់មិនធ្លាប់មានក្នុងកំណត់ត្រាពិភពលោកឡើយ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម