ហង់ ភូមិរ៉ា: ”ចូលរួមហាត់របាំបុរាណ និងល្ខោនខោលដោយឥតគិតថ្លៃឱ្យបានច្រើនកុះករទាន់ខ្ញុំនៅមានកម្លាំង”
ភ្នំពេញ៖ លោក ហង់ ភូមិរ៉ា ឬ យាយកន្តែរ៉ែ គឺជារៀមច្បងមួយរូបដែលមានទឹកចិត្តស្រលាញ់របាំបុរាណដែលដូនតាខ្មែរយើងបានបន្សល់ទុកឱ្យជាខ្លាំង ហើយលោកបានចំណាយកម្លាំងកាយ ចិត្តអស់រយៈពេលជាច្រើនឆ្នាំដើម្បីចែករំលែកចំណេះដឹងបង្ហាត់បង្រៀនទៅដល់យុវជនជំនាន់ក្រោយដើម្បីរក្សាកេរ្តិ៍មរតកដូនតាខ្មែរយើងមិនឱ្យសាបសូន្យ។
ក្តីស្រលាញ់ដែលផុសចេញពីទឹកចិត្តនេះហើយទើបធ្វើឱ្យលោកបានប្រកាសសាជាថ្មីនៃការបង្ហាត់របាំបុរាណសម្រាប់សិស្សស្រីៗ និងល្ខោនខោលសម្រាប់សិស្សប្រុសៗ ដោយលោកបានបញ្ជាក់មួយម៉ាត់យ៉ាងខ្លីថា អំពាវនាវសូមចូលរួមគាំទ្រ និងចុះឈ្មោះហាត់របាំទាំងនេះឱ្យបានកុះករទាន់លោកនៅមានកម្លាំងអាចបង្ហាត់បាន ហើយអ្វីដែលលោកធ្វើទាំងប៉ុន្មានគឺគ្រាន់តែចង់មានអ្នកជំនាន់ក្រោយបន្តជំនាញដែលជាមរតដូនតាយើងបន្សល់ទុកឱ្យ មិនចង់ឱ្យបាត់បង់ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ការហាត់របាំបុរាណ និងល្ខោនខោលនេះគឺចំណាយពេលតែថ្ងៃអាទិត្យតែមួយថ្ងៃប៉ុណ្ណោះ និងសិក្សាដោយឥតគិតថ្លៃនៅសហភាពសហព័ន្ធយុវជនកម្ពុជា និងបិទការចុះឈ្មោះត្រឹមចុងខែវិច្ឆិកានេះ។ គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មីទទួលបានសិស្សស្រីចំនួន ១០៤ នាក់ និងសិស្សប្រុសចំនួន ១៦ នាក់៕
ប្រភព៖ ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍