Connect with us

គ្រូបង្វឹកជម្រើសជាតិវែលស៍ ត្រូវប៉ូលីសឃាត់ខ្លួនព្រោះប្រើអំពើហិង្សា

វែលស៍៖ គ្រូបង្វឹកក្រុមជម្រើសជាតិវែល លោក Ryan Giggs ត្រូវបានប៉ូលិសឃាត់ខ្លួននៅឯក្នុងផ្ទះ នាទីក្រុង Manchester ប្រទេសអង់គ្លេស ដោយជាប់សង្ស័យពីបទប្រើអំពើហិង្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail។

ហេតុការណ៍បានកើតឡើង ពេលបុរសវ័យ៤៦ឆ្នាំ ទៅមើលការប្រកួតរបស់ក្លិបចាស់ Man UTD តទល់នឹង Arsenal កាលពីថ្ងៃអាទិត្យ ទី០១ វិច្ឆិកា។ អតីតសមាជិក Man UTD ត្រូវបានជាប់ចោទពីបទសង្ស័យប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាមលើនារីជាសង្សាររបស់ខ្លួនដែលមានភាព ល្អក់កករតាំងពីឆ្នាំ២០១៧មក។

ទោះយ៉ាងណា បើតាមភ្នាក់ងាររបស់លោក Ryan Giggs អះអាងថា គ្រូបង្វឹករូបនេះមិនបានធ្វើអ្វី ដូចដែលបានចោទប្រកាន់ទេ តែលោកនឹងសហការជាមួយប៉ូលិសដើម្បីដោះស្រាយ។

ទាក់ទិននឹងរឿងនេះ ប៉ូលិសមិនទាន់បានសម្រេចយ៉ាងណានោះទេ ដោយកំពុងតែស៊ើបអង្កេតបន្តពីភាគីទាំងសងខាង។

លោក Ryan Giggs ត្រូវទទួលស្គាល់ថាជាកីឡាករជោគជ័យមួយរូបក្នុងអាជីពបាល់ទាត់ ដោយបានរួមចំណែកជួយ Man UTD ឈ្នះជើងឯក Primer League ១៣ដង Champions League ២ដង រួមទាំងពានរង្វាន់ជាច្រើនផងដែរ។ ប៉ុន្តែ ជីវិតឯកជនរបស់លោក មានភាពស្មុគស្មាញ រួមទាំងជាប់ពាក់ព័ន្ធរឿងអាស្រូវមួយចំនួនទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម