Connect with us

ខ្សែប្រយុទ្ធ Kylian Mbappe អាចអវត្តមានក្នុងជំនួបដែល Paris st Germain ប៉ះ RB Leipzig នៅយប់នេះ

បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវសង្ស័យពីវត្តមានរបស់គេក្នុងការប្រកួតដែល Paris Saint Germain ប៉ះក្រុមម្ចាស់ផ្ទះ RB Leipzig នៅជុំទី៣ ពូល H ពានរង្វាន់ UEFA Champions League នាយប់នេះ។

ជាក់ស្តែង បន្ទាប់ពីប្រកួតឈ្នះក្រុម Nantes ៣-០ ក្នុងជំនួបក្របខណ្ឌ Ligue 1 កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា កន្លងមក Mbappe ក៏ចាប់ផ្ដើមមានបញ្ហាសាច់ដុំជើងខាងស្ដាំ នឹងត្រូវប្តូរចេញនៅនាទី៧៤។

បើតាមការបញ្ជាក់របស់ Paris Saint Germain ផ្ទាល់គឺកីឡាករវ័យ២១ឆ្នាំ កំពុងតែទទួលបានការព្យាបាល តែមិនបានកំណត់ថ្ងៃជាសះស្បើយឱ្យពិតប្រាកដឡើយ។

ចំពោះការប្រកួតប៉ះនឹង Leipzig ខាងមុខនេះ ខ្សែប្រយុទ្ធ Neymar និងខ្សែប្រយុទ្ធ Mauro Icardi ក៏មិនបានចូលរួមផងដែរ ដោយសារតែកំពុងតែកំពុងរបួស។

Paris Saint Germain បានបើកឆាកពូល H ដោយចាញ់ Man UTD ២-១ ប៉ុន្តែក៏បានឈ្នះក្រុមតួកគី İstanbul Başakşehir ដោយលទ្ធផល ២-០ ក្នុងការប្រកួតជុំទី២ វិញដែរ។ ក្រុមរបស់អ្នកចាត់ការ Thomas Tuchel បច្ចុប្បន្នកំពុងឈរលេខ២ក្នុងពូល ដោយមាន៣ពិន្ទុស្មើពិន្ទុក្រុម RB Leipzig ផងដែរ ខណៈ Man UTD កំពុងឈរកំពូលតារាង មាន៦ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម