Connect with us

រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី ដែលបានមកទស្សនកិច្ចនៅកម្ពុជា មានផ្ទុកកូវីដ១៩

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Péter Szijjártó) បានធ្វើតេស្តរកឃើញផ្ទុកវីរុសកូវីដ១៩។

សូមជម្រាបថា លោក ភីធើ ស៊ីចាតូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្ន លោកបានអញ្ជើញទៅកាន់ប្រទេសថៃ ដើម្បីបំពេញទស្សនកិច្ចជាបន្តទៀត។

លោករដ្ឋមន្ត្រីហុងគ្រី ត្រូវបានរាយការណ៍ថា មិនមានបង្ហាញអាការៈណាមួយ នៃជំងឺកូវីដ១៩នោះទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម