ទីបំផុត Lisa គ្រងបានតំណែងជារាជិនីសម្រស់ប្រចាំអាស៊ីហើយ
កម្សាន្ត៖ សមាជិកក្រុម Blackpink សញ្ជាតិថៃ Lalisa Manoban ទីបំផុតបានជាប់ឈ្មោះជារាជិនីសម្រស់ប្រចាំអាស៊ី រីឯសមាជិកក្រុម ៣ រូបទៀត Jennie ជាប់ចំណាត់ថ្នាក់លេខ ៥ Rose ជាប់ចំណាត់ថ្នាក់លេខ ៨ និង Jisoo ជាប់ចំណាត់ថ្នាក់លេខ ៩។ Lisa ត្រូវបានអ្នកគាំទ្រប្រៀបធៀបទៅនឹងតុក្កតាដោយសារមុខមាត់របស់នាងពិតជាគួរឱ្យស្រលាញ់ខ្លាំង ថែមទាំងមានអត្តចរិតលេងច្រើនដូចកូនក្មេងរហូតធ្វើឱ្យនាងទទួលបានការគាំទ្រខ្ពស់គួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងតារា Kpop ស្រីលំដាប់កំពូលទាំង ៤ បានជាប់ឈ្មោះជាស្រីស្អាតប្រចាំអាស៊ីហើយ បើក្រឡេកមើលពីតួឯកប្រុសក្នុងរឿងកន្លង់ចោលផ្កា Lee Min Ho ដែលបានធ្វើឱ្យមនុស្សស្រីទាំងក្នុង និងក្រៅប្រទេសធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយសារតែរូបរាងដ៏ស្រស់សង្ហាថែមទាំងមានស្នាមញញឹមដ៏គួរឱ្យទាក់ទាញផងនោះ បែរជាជាប់ចំណាត់ថ្នាក់លេខ ១០ ទៅវិញក្នុងចំណោមប្រុសស្អាតប្រចាំអាស៊ីស្របពេលដែលចំណាត់ថ្នាក់លេខ ១ ធ្លាក់ទៅលើតារាប្រុសជនជាតិចិន Xiao Zhan៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍