Connect with us

បើមានកីឡាករធ្វើតេស្តវិជ្ជមានកូវីដ-១៩មួយរូបទៀត ការប្រកួតរវាង Barcelona និង Dynamo Kiev អាចនឹងត្រូវផ្អាក

អេស្ប៉ាញ៖ ប្រកួតរវាង Barcelona និង Dynamo Kiev នាពានរង្វាន់ UEFA Champions League នៅយប់ នេះ ប្រឈមនឹងការផ្អាក ប្រសិនបើកីឡាកររបស់ Dynamo Kiev ម្នាក់ទៀតឆ្លងជំងឺកូវីដ-១៩។

ក្នុងពេលនេះដែរ កីឡាករក្លិបអ៊ុយក្រែនខាងលើ មានតែ១៣នាក់ប៉ុណ្ណោះបានធ្វើដំណើរទៅកាន់ទឹកដីរបស់ Barcelona ដើម្បីត្រៀមការប្រកួត ដែលចំនួននេះជាចំនួនតិចបំផុតសម្រាប់ស្តង់ដារសុខភាពរបស់ UEFA។ កីឡាករទាំង ១៣រូបនេះនឹងធ្វើតេស្តរកកូវីដម្ដងទៀតនៅមុនការប្រកួតប្រសិនបើមានតែម្នាក់ឆ្លង នោះការប្រកួតនឹងត្រូវផ្អាកដោយស្វ័យប្រវត្តិ។

Dynamo Kiev មានកីឡាករ៦នាក់ឆ្លងកូវីដ១៩ ដោយកីឡាករទាំងនេះបានធ្វើការហ្វឹកហាត់ជាមួយក្រុមឈុតធំ។
ក្លិបនេះកំពុងជួបប្រទះបញ្ហាដោយសារកូវីដ១៩ព្រោះជំនួយការគ្រូបង្វឹកម្នាក់ និងបុគ្គលិក ៤នាក់ទៀតក៏ឆ្លងជំងឺនេះដែរ។ ចំណែកឯអ្នកចាំទី និងខ្សែការពារឈុតធំមួយចំនួន ក៏រងរបួសទៀត ដែលធ្វើឱ្យក្លិបបង្ខំចិត្តកោះហៅក្រុមយុវជនមកជួយលេង។

ដោយឡែកក្នុងពូល G បច្ចុប្បន្ន Barcelona កំពុងឈរកំពូលតារាងមាន៦ពិន្ទុ Juventus នៅលេខ២ មាន៣ពិន្ទុ Dynamo Kiev នៅលេខ៣ ហើយ Ferencváros នៅលេខ៤ មាន១ពិន្ទុដូចគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម