មុនប៉ះគ្នាយប់នេះ គ្រូ Dynamo ថា Barcelona មិនស្ថិតក្នុងកម្រិតឈ្នះ UCL នោះទេ
អេស្ប៉ាញ៖ ក្រុមបាល់ទាត់ Barcelona នឹងបើកកីឡដ្ឋានទទួលក្រុម Dynamo Kyiv នៃពានរង្វាន់ Champions League ខណៈពួកគេបានទទួលជ័យជម្នះ ២លើកក្នុង ២ប្រកួតកន្លងមកនេះ ប៉ុន្តែលោក Mircea Lucescu គ្រូបង្វឹកក្រុមគូប្រជែងមិនជឿថា ក្រុមកាតាឡានស្ថិតក្នុងចំណោមក្រុមដែលអាចឈ្នះពានរង្វាន់អឺរ៉ុបនៅរដូវកាលនេះទេ។
ក្រុមយក្សអេស្ប៉ាញ រកបាន ៦ ពិន្ទុរួចហើយក្នុងការប្រកួតជម្រុះតាមពូល ហើយជ័យជម្នះមួយទៀតនៅ Camp Nou ទល់នឹងក្រុមអ៊ុយក្រែននឹងធ្វើឱ្យពួកគេទទួលកៅអីសុវត្ថិភាពដើម្បីឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ។
តែយ៉ាងណាក្ដីលោកបន្តលើកឡើងទៀតថា ក្រុម Bayern Munich, Manchester City ឬ Paris Saint-Germain ឯណោះវិញទេដែលជាក្រុមខ្លាំងនៅពានរង្វាន់មួយនេះ។
ក្នុងនោះដែរគ្រូបង្វឹកក្រុម Dynamo Kyiv យល់ថា Barca ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ហាក់នៅមិនទាន់ល្អនោះទេ ពោលគឺលោក Ronald Koeman ត្រូវការពេលយ៉ាងហោចណាស់ ៦ខែ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍