Connect with us

David Goffin បញ្ចប់ដំណើរត្រឹមជុំទី២ ការប្រកួតវាយកូនបាល់ Paris Masters 2020

បារាំង៖ កីឡាករជើងខ្លាំងរបស់បែលហ្ស៊ិក David Goffin បានបញ្ចប់ដំណើរត្រឹមជុំទី២ ប៉ុណ្ណោះនៅក្នុងការប្រកួតវាយកូនបាល់ ពានរង្វាន់ Paris Masters 2020។

ជាក់ស្តែង កីឡាករវ័យ២៩ឆ្នាំ បានចាញ់ក្រោមដៃកីឡាករស្លូវ៉ាគី Norbert Gombos តាមរយៈលទ្ធផល 6-4 និង 7-6។ ដូចនេះ កីឡាករ Norbert Gombos នឹងបន្តទៅជុំទី៣ ជួបកីឡាករអេស្ប៉ាញ Pablo Carreño Busta ដែលបានទម្លាក់កីឡាករអាល្លឺម៉ង់ Jan-Lennard Struff។

ចំណែកឯកីឡាករ Stan Wawrinka ជនជាតិកាណាដា ទើបតែបានឡើងមកជុំទី២ ប៉ុណ្ណោះក្រោយយកឈ្នះកីឡាករអង់គ្លេស Dan Evans នៅជុំទី១តាមរយៈលទ្ធផល 6-3 និង 7-3។ Stan Wawrinka នឹងមកជួបកីឡាករអាមេរិក Tommy Paul ដែលបានទម្លាក់កីឡាករម្ចាស់ផ្ទះបារាំង Gilles Simon៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម