Connect with us

វេជ្ជបណ្ឌិតឥណ្ឌាមួយរូប ចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារក្រោយជឿថាចង្កៀងដូចក្នុងរឿងអាឡាដាំងជាចង្កៀងទិព្វ

ឥណ្ឌា៖ សម្រាប់ក្មេងៗដែលជាអ្នកគាំទ្ររឿង ចង្កៀងអាឡាដាំង ប្រាកដជាស្គាល់ច្បាស់រឿងរ៉ាវវេទមន្តដែលអាចឱ្យគ្រប់គ្នាសម្រេចរាល់បំណងប្រាថ្នាប្រសិនជាពួកគេមានចង្កៀងវេទមន្តមួយនោះក្នុងដៃ។ ក្នុងករណីនេះដែរ កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិតឥណ្ឌាមួយរូបបានចាញ់បោកជនឆបោកអស់ទឹកប្រាក់រហូតដល់ ៤១,៥៨៤ ដុល្លារឯណោះ ដោយពួកគេបានប្រាប់វេជ្ជបណ្ឌិត Khan ថាចង្កៀងដែលដូចក្នុងរឿង អាឡាដាំ មួយនោះអាចធ្វើឱ្យលោកមានសុខភាពល្អ សំណាងល្អ និងមានទ្រព្យមហាសាល។

បន្ថែមពីនេះផងដែរ ជនឆបោកទាំងនោះថែមទាំងបានប្រាប់លោកឱ្យទុកចង្កៀងនោះក្នុងប្រអប់រយៈពេល ២ ឆ្នាំមិនត្រូវប៉ះពាល់ផ្តេសផ្តាសឡើយ ប្រសិនជាមិនធ្វើតាមអ្វីដែលពួកគេប្រាប់ទេ វានឹងប្រែក្លាយជាគ្រោះដែលនាំបញ្ហាដល់គ្រួសារលោកទាំងអស់៕

ប្រភព៖ elitereader

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម