លោក Ryan Giggs ត្រូវបានប៉ូលីសចាប់ខ្លួន
វែល៖ គ្រូបង្វឹកក្រុមជម្រើស Wales លោក Ryan Giggs ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងផ្ទះរបស់លោកផ្ទាល់ កាលពីចុងសប្ដាហ៍កន្លងទៅបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។
អតីតកីឡាករ ManchesterUnited ខាងលើ ត្រូវបានជាប់ចោទពីបទសង្ស័យប្រព្រឹត្តិអំពើហឹង្សា បង្ករបួសស្នាមនារីម្នាក់ ត្រូវជាសង្សារ របស់លោកដែលមានទំនាក់ទំនងល្អក់កករ ចាប់តាំងពីឆ្នាំ២០១៧មក។
បើតាមភ្នាក់ងាររបស់លោកគ្រូបង្វឹករូបនេះ មិនបានធ្វើអ្វីដូចដែលបានចោទប្រកាន់នោះឡើយ តែលោក នឹងសហការជាមួយប៉ូលិស ដោះស្រាយរឿងខាងលើនេះ។
ទាក់ទិននឹងរឿងខាងលើនេះ ខាងប៉ូលិស មិនទាន់បានសម្រេចយ៉ាងណាឱ្យច្បាស់លាស់នៅឡើយទេ ដោយកំពុងតែស៊ើបអង្កេត បន្តពី ភាគីទាំងសងខាង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍