Connect with us

ក្រោយចាញ់ពិន្ទុកាលពីសប្តាហ៍ លន បញ្ញា ត្រូវប៉ះ យ៉េន ឌីណា លើកទី២

បន្ទាប់ពីចាញ់ពិន្ទុកាលពីសប្តាហ៍ លន បញ្ញា ត្រូវប៉ះ យ៉េន ឌីណា ជាលើកទី២ ក្នុងការប្រកួត ដណ្តើមប្រាក់លានខារ៉ាប៉ាវ នៅថ្ងៃ សៅរ៍ ទី ០៧ ខែ វិច្ឆិកា ២០២០ នាសង្វៀន CNC ឬស្សីកែវ ។

កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា រូបគេទទួលស្គាល់ការចាញ់ពិន្ទុសម្រាប់ការប្រកួតកាលពីសប្តាហ៍មុន ហើយការប៉ះគ្នាលើកនេះរូបគេ នឹងប្រឹងប្រែងធ្វើអោយបានល្អ បន្ទាប់ពីបានស្វែងយល់ពីក្បាច់ យ៉េន ឌីណា បានច្បាស់។
លន បញ្ញា បន្ថែមថារូបគេនៅតែរក្សាជំហរមិនមានអារម្មណ៍ខ្លាចរអាអ្វីនោះទេ ពីព្រោះធ្លាប់ប៉ះជើងខ្លាំងច្រើននាក់មកហើយដូចជា ផល សោភ័ណ្ឌ , ឡៅ ចិត្រា , សួន ចាន់នី និង មឿន សុខហ៊ុច និងចុងក្រោយរូបគេបានចាញ់ពិន្ទុ យ៉េន ឌីណា ក្រោយប្រកួតពេញ៥ទឹក នាសង្វៀន CNC កាលពីសប្តាហ៍មុន ។

សូមបញ្ជាក់ថា លន បញ្ញា នឹងត្រូវប៉ះកីឡាករ យ៉េន ឌីណា ជាលើកទី២ ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្នុងកម្មវិធី ដណ្តើមប្រាក់លានខារ៉ាប៉ាវ ដែលចាប់ផ្តើមប្រកួតពីម៉ោង ២ និង ៣០ នាទីរសៀល នឹងមានផ្សាយផ្ទាល់តាម CTN CNC និង MYTV ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម