Connect with us

អ្នកនិពន្ធម្នាក់ ភ្នាល់ជិត១៧លានដុល្លារ យកលោក ចូ បៃឌិន ឈ្នះឆ្នោតនៅអាមេរិក

ស៊ីដនី៖ អ្នកនិពន្ធសៀវភៅជនជាតិអូស្ត្រាលីម្នាក់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា នេះថា លោកបានភ្នាល់ចំនួន ១៦,៥ លានដុល្លារអាមេរិក យកលោក ចូ បៃឌិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតដែលកំពុងដំណើរការរាប់សន្លឹកឆ្នោត។

លោក ចូ បៃឌិន ដែលជាអតីតអនុប្រធានាធិបតីអាមេរិក បានថ្លែងថា លោកកំពុងស្ថិតក្នុងដំណើរការឆ្ពោះទៅកាន់ជ័យជម្នះ ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកបានឈ្នះក៏ដោយ។

សូមជម្រាបថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ ត្រូវបានវេបសាយភ្នាល់មួយ ដាក់ឱ្យភ្នាល់ ក្នុងនោះ មានការភ្នាល់យកលោក បៃឌិន រហូតដល់ទៅជាង ១សែននាក់៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម